ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​ឡានធំ​ដាច់​ហ្វ្រាំង​បុក​រះ​ឡាន​,​ម៉ូតូ​និង​ហាង​កាហ្វេ

កំពត​៖​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង​បាន​ដាច់​ហ្វ្រាំង​បន្ត​បុក​រះ​រថយន្ត​,​ម៉ូតូ​និង​ហាង​លក់​កាហ្វេ​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ភូមិ​ផ្សារ​ត្រាំសសរ​ឃុំ​សំរោង​លើ​ឃុំ​បន្ទាយមាស ខេត្តកំពត​កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២០​។​

​ប្រជាពលរដ្ឋ បាន​អះអាងថាៈ ករណីនេះ ជាបឋម បណ្តាលឱ្យ​រថយន្ត​ខូច អស់​ចំនួន ៤ គ្រឿង ម៉ូតូ​ខូច​អស់​ចំនួន​៣​គ្រឿងផ្ទះ​ហាង​លក់​កាហ្វេ​ខូច​ផ្ទះមួយ​ខ្នង​ដែក​និង​បណ្តាលឱ្យ​ស្ត្រី​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​។​ទោះបីយ៉ាងណា​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្ថិតនៅ​កន្លែងកើតហេតុ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​៕​

      

pda

Leave a Reply

Your email address will not be published. Required fields are marked *