ព័ត៌មានជាតិ

ប្រាក់ឈ្នួល​កម្មករ​​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ត្រូវបានដំឡើងដល់១៩២ដុល្លារសម្រាប់​ឆ្នាំ២០២១​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេច​ចុងក្រោយ ដោយ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើងដល់១៩២ដុល្លារ សម្រាប់​ឆ្នាំ២០២១ ខាងមុខនេះ ខណៈដែលការសម្រេចនេះធ្វើឡើងនៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពី​បើក​ការចរចា​អស់​រយៈពេល​ច្រើន​ខែមកនេះ។

ក្នុង​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី១០ ខែកញ្ញា ភាគី​ទាំងអស់​បាន​ឯកភាព​គាំទ្រ​ដល់​តួលេខ១៩០ដុល្លារ ពោល​គឺ​ចង់​រក្សា​ចំនួន​ប្រាក់ឈ្នួល​កម្មករ​ឲ្យ​នៅ​ដូច​ឆ្នាំ២០២០ដដែល ដោយសារតែ​វិបត្តិ​កូ​វីដ១៩ និង​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា បានសម្រេច​ផ្តល់២ដុល្លារ​បន្ថែម​ទៀត​លើ​តួលេខ១៩០ដុល្លារ​នេះ ដែល​ធ្វើឲ្យ​ប្រាក់ឈ្នួល​របស់ កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​កើន​ដល់១៩២ដុល្លារ សម្រាប់​ឆ្នាំ២០២១។

សូមជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជា​រៀងរាល់​ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ១៩៩៧ ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​មាន​ចំនួន​តែ ៤០ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ រហូតដល់​ឆ្នាំ២០២០នេះ ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​និយោជិត​នៅ​កម្ពុជា​មាន​ចំនួន ១៩០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *