ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីលួចម៉ូតូពលរដ្ឋហើយគេចខ្លួនបានមួយថ្ងៃ។ករណីនេះបានធ្វើឡើងនៅចំណុចសួនមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ១៣០ភូមិ៣ សង្កាត់ផ្សារកណ្តាល១ខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ។ វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកHOMDA Click ពណ៌ខ្មៅស ពាក់ដ្លាកលេខ1X2631លេខតួ3501D5104693លេខមាស៊ីន0104693បានប្រគល់ឱ្យជនរងគ្រោះយកទៅប្រើប្រាស់ជាបណ្តោះអាសន្ន។ចំណែកជនរងគ្រោះឈ្មោះ សូ ភឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង ស្នាក់នៅផ្ទះជួល ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សុខ ពេជ្រ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្ម ភាពលួចម៉ូតូ ប្រាកដមែន។ឆ្លងតាមការធ្វើតេសស្វែងរកសារធាតុញៀនលើជនសង្ស័យឈ្មោះសុខ ពេជ្រជាលទ្ធផលគឺមានសារធាតុញៀន។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅតុលាកាដើម្បីចាត់ការបន្ត៕