ព័ត៌មានជាតិ

សួនច្បារមាត់ទន្លេក្រុងកំពង់ចាមបាក់ស្រុត, អាជ្ញាធរនឹងជួសជុលស្តារឡើងវិញនៅថ្ងៃទី២១​ ខែកញ្ញា

ខេត្តកំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជើញ​ដឹកនាំមន្ត្រីជំនាញ​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ ចុះពិនិត្យ​ច្រាំងទន្លេ ដែលរងការខូចខាត នៅចំណុចសួនច្បារមាត់ទន្លេ​ ស្ថិតភូមិទី៣​ សង្កាត់វាលវង់​ ក្រុងកំពង់ចាម​ ដោយសារភ្លៀងធ្លាក់មួយមេធំ​នោះ។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល ខេត្តកំពង់ចាម​បានបញ្ជាក់​ថា​ នៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២០ ខាងមុខនេះ​ក្រុមមន្ត្រីជំនាញចុះធ្វើការជួសជុលស្តារឡើងវិញ​ ដោយរុករកម៉ូតូដែលធ្លាក់ចូលក្នុងទឹក​ និងធ្វើការជួសជុលកែលម្អឡើងវិញ​។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យជំនាញចុះពិនិត្យសិក្សា និងធ្វើការជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ ជៀសវាងបង្កគ្រោះថ្នាក់ និងការខូចខាតបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតំបន់ក្បែរនោះបន្ថែមទៀត។

សូមរំលឹកថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *