ព័ត៌មានជាតិ

ក្រសួង​យុត្តិធម៌ដាក់ ​ប​ទ​បញ្ជា​ឲ្យ​តំណាង​អយ្យការ​ ទូទាំង​ប្រទេស​ធ្វើ​ការ​ពង្រឹងនិ​ង​រឹត​បន្តឹងក្នុង​ការ​អនុ​វត្ត​វិធាន ​ការ​ច្បាប់​ចំពោះ​ការ​ផ្សព្វ​ផ្សាយឬ​ប​ង្កើត​ព័ត៌មាន​ មិន​ពិ​ត​ពាក់​ព័ន្ធ​​នឹង​កូរ៉ូណា​​វីរុស​

ភ្នំពេញៈ ខណៈ​ពេល​ប្រមុខ​រដ្ឋា​ភិបាល​ព្រមាន​ចាប់​ខ្លួន​អ្នក​បំផុស​ព័ត៌មាន​ក្លែង​ក្លាយ​ពី​កូវីដ១៩​។ក្រសួង​យុត្តិធម៌​បាន​ដាក់​បទ​បញ្ជា​ឲ្យ​តំណាង​អយ្យការ​ទូទាំង​ប្រទេសធ្វើ​ការ​ពង្រឹងនិង​រឹត​បន្តឹងក្នុង​ការ​អនុ​វត្ត​វិធាន​ការ​ច្បាប់​ចំពោះ​ការ​ផ្សព្វ​ផ្សាយឬ​បង្កើត​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​កូរ៉ូណា​វីរុស​។នៅ​ថ្ងៃ​នេះ​ដែរបុរស​ម្នាក់​ក៏​ត្រូវ​បាន​នគរបាល​ក្រុង​បញ្ជូន​ទៅ​កាន់​តុលាការ ក្រោម​ការ​ចោទ​ប្រកាន់​ថា​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​។បន្ទាប់ពីមា​នមានអ្នកប្រើ​ប្រាស់បណ្តាញសង្គមមួ​យចំនួន​បានធ្វើការផ្សព្វ​ផ្សាយព័ត៌មា​នមិនពិតពាក់ព័ន្ធនឹងកូវីដ១៩ ដែលបង្កើតឲ្យ​មានការភិតភ័យដល់ប្រជាពលរដ្ឋ ក្រសួ​ងយុត្តិធម៌បានដា​ក់បទបញ្ជា​ឲ្យតំណាង អយ្យការទូទាំងប្រទេស ធ្វើការព​ង្រឹង និងរឹតបន្តឹងក្នុងការអនុវត្ត​វិធានការច្បា​ប់ចំពោះការផ្ស​ព្វផ្សាយឬបង្កើតព័​ត៌មានមិនពិត។ នេះបើតា​មលោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំ​ពាក្យក្រ​សួងយុត្តិធម៌ ដែលបា​នអះអាងប្រាប់​វិទ្យុបារាំ​ងអន្តរជាតិនៅ​ថ្ងៃទី១០ ខែមីនា​។លោក គឹម សន្តិភាព បន្តថា សកម្មភាពរប​ស់ក្រសួងយុត្តិធ​ម៌ពេលនេះ គឺជា​ការចូលរួម​ទប់ស្កាត់ភា​ពភ័យខ្លាចរបស់​ប្រជាពលរដ្ឋ​តាមរយៈការផ្សព្វផ្សា​យព័ត៌មានមិនពិ​ត ដែលប៉ះពាល់​សង្គមជាតិ និងសេ​ដ្ឋកិច្ចផង​ដែរ។ លោកថាបើមិនអ​នុវត្តច្បាប់​តឹងរឹងទេ អ្នកប្រព្រឹត្តិនឹ​ងមិនមា​នការខ្លាច​រអាឡើយ។
កាលពីថ្ងៃទី៩ ខែមីនា បុរសអាយុ៣​៨ឆ្នាំម្នាក់ ដែល​បង្ហោះវីដេអូ​ឃ្លីបមួយ នៅលើ​គណនីហ្វេសប៊ុក​ឈ្មោះ «Tep Visal» ត្រូវបា​នសមត្ថកិច្ចក្រុ​ងចាប់ខ្លួន ហើយ​បញ្ជូនខ្លួនទៅ​កាន់តុលាកា​រនៅថ្ងៃទី១០ ខែមីនា ក្រោ​មការចោទប្រកាន់ថាបុ​រសរូបនេះបានផ្ស​ព្វផ្សាយនិងប​ង្កើតនូវព័ត៌មា​នមិនពិត តាមបណ្តាញ​សង្គមហ្វេស​ប៊ុក ពាក់ព័ន្ធក​រណីជំងឺកូវីដ១៩។ នេះបើតា​មស្នងការន​គរបាលក្រុងភ្នំពេ​ញ លោក ស ថេត ប្រាប់វិទ្យុបារាំ​ងអន្ត​រជាតិនៅរសៀ​លថ្ងៃទី១០​ ខែមីនា។លោក ស ថេត អះអាងទៀតថា កន្លងមក​អ្នកចែករំលែ​ក(Share)ព័ត៌មា​នមិនពិ​តពីកូវីដ១៩ត្រូវ​បានអា​ជ្ញាធរហៅមកធ្វើ​អប់រំណែនាំ។ ប៉ុន្តែបើ​អ្នកផ្សព្វផ្សាយឬបង្កើ​តព័ត៌មា​នមិនពិតអាច​នឹងត្រូវជាប់​ពន្ធ​នាគារពី១ឆ្នាំទៅ២ឆ្នាំ។បើតា​មលោក គឹម សន្តិភាព ការអនុវត្តច្បា​ប់តឹងរឹងលើអ្នក​ផ្សព្វផ្សាយព័ត៌មាន​មិនពិត គឺមិនពា​ក់ព័ន្ធនឹ​ងសេរីភាពនោះទេ ដោយ​លោកអះអា​ងថាមនុ​ស្សម្នាក់ៗមានសេរីភាព។ ប៉ុន្តែមិន​ត្រូវអនុវត្តសេរី​ភាពនោះឲ្យ​ប៉ះពាល់ដល់អ្នកដទៃសន្តិសុខសណ្តាប់​ធ្នាប់ របស់​ប្រទេស​ជាតិឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *