កំពង់ឆ្នាំង៖ចំហាយនៃឥទ្ធិពលខ្យល់ព្យុះទី១១ឈ្មោះ”នូល”កុំពង់បោកបក់មកលើខ្ពងរាបនៃប្រទេសបណ្តាលឱ្យផ្ទៃមេឃមានពពកខ្មៅស្រទុំនិងបង្កឱ្យមានភ្លៀងធ្លាក់ប៉ះចំស្រុកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។ឥទ្ធិពលនៃចំហាយព្យុះទី១១នេះចុះខ្សោយមិនបណ្ដាលឱ្យមានខ្យល់បក់បោកខ្លាំងលាយឡំជាមួយនឹងភ្លៀងដែលមិនបានបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពរដ្ឋនោះឡើយ ។
លោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានឱ្យដឹងកាលពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ថាៈសីតុណ្ហភាពថ្ងៃមានMax.35.5.cនិងMin25.c។ដោយឡែកស្ថានភាពកម្ពស់ទឹកទន្លេនៃស្ថានីយ៍ជលសាស្ត្រផ្សារក្រោមខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៨ខែកញ្ញាទឹកទន្លេមានកម្ពស់ពស់៤,២៩ម៉ែត្រ បើធៀបនឹងឆ្នាំ២០១៩ទឹកទន្លេនៅខេត្តកំពង់ឆ្នាំងមានកម្ពស់៨,២២ម៉ែត្រ ។ដោយឡែកស្ថានភាពទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំងទទួលបាន៦ស្រុកដែលមានកម្រិត៤,២០.៤៨មីលីម៉ែត្រ៕