បាត់ដំបង៖នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយស្ថិតក្នុងភូមិស្រែជីពៅឃុំមានជ័យស្រុកសំឡូតកាលពីព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០មានការភ្ញាក់ផ្អើលដោយមានយុវជនម្នាក់បានលង់ទឹកស្លាប់។
មន្ត្រីនគរបាលស្រុកសំឡូតបានឱ្យដឹងថាៈជនរងគ្រោះឈ្មោះយឿតម៉េងហួរភេទប្រុសអាយុ១៧ឆ្នាំនៅភូមិឃុំជ្រៃស្រុកថ្មគោល។មន្ត្រីដដែលបានដកស្រង់សម្តីរបស់ក្រុមគ្រួសារមកបញ្ជាក់ថាៈកូនគាត់បានចុះហែលលេងនៅកន្លែងទឹកជ្រៅដោយគ្មានអាវពោងសម្រាប់ពាក់ការពារនោះទេហើយទឹកកួចខ្លាំងផងទើបទើបបណ្ដាលឱ្យលង់ស្លាប់។
គួរបញ្ជាក់ថានៅកន្លែងដែលមានទឹកជ្រៅនៅរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយត្រូវ បាន ម្ចាស់ ដាក់ស្លាកសញ្ញា ដើដើម្បីហាមឃាត់ដែរ។ប៉ុន្តែមានអ្នកខ្លះអាងថាខ្លួនចេះហែលទឹកមិនព្រមពាក់អាវការពារទេហើយមិនគោរពតាមការណែនាំដែរដោយមានមនុស្សច្រើនទើបម្ចាស់មិនអាចមើលអស់។សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅលំនៅស្ថានវិញ៕