រហូតដល់ម៉ោង០៧:៣០ព្រឹកថ្ងៃទី១៩កញ្ញា២០២០យើងពុំរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ។ដូច្នេះចំនួនសរុប ២៧៥នាក់ដដែលចំនួនសំរាកនៅពេទ្យ១នាក់ចំនួនជាសះស្បើយសរុបចំនួន២៧៤នាក់និងស្លាប់គ្មាន ។ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ចសូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង ការចាក់ធុងបាសរាំ។ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀតដូចជាអង្គុយគម្លាតពីគ្នាឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥