ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានអញ្ជើញចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំគោលាប់ ស្រុកចិត្របុរីចំនួន៩៩១បណ្ណដែលវត្ថុដ៏មានតម្លៃបំផុត និងជាឯកសារភស្តុតាងយ៉ាងរឹងមាំធានាចំពោះមុខច្បាប់ និងឈានទៅដើម្បីបញ្ចប់ទំនាស់។ ក្នុងពធីនេះក៏មានការអញ្ជើញរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តក្រចេះ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីនោះដែរ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកចិត្របុរីបានឡើងធ្វើរបាយការណ៏សង្ខេប ពីសភាពការណ៏ទូទៅ និងការអភិវឌ្ឍន៏នៅក្នុងស្រុករយៈពេលកន្លងមក ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជូនអង្គពិធីទាំងមូល។

ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តបានផ្តាំផ្ញើសូមបងប្អូនត្រូវចេះថែរក្សាទុកដាក់ឲ្យបានគង់វង្ស កុំឲ្យកណ្តៀរកោ កណ្តរកាត់នាំមឲ្យមានផលលំបាកដល់មន្រ្តីជំនាញយើង។ ហើយដើម្បីធានានូវសុវត្ថិភាពដីធ្លីរបស់ខ្លួន និងយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ និងចំគោលដៅក្នុងការដាក់ធានា ឬបញ្ចាំនៅតាមស្ថាប័នឥណទានផ្សេងៗ ដែលបងប្អូនត្រូវការ។ ពិសេសដើម្បីយកទុនមកធ្វើអាជីវកម្ម ជួយលើកកម្ពស់ជីវភាពរបស់បងប្អូនឱ្យបានកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់មន្ទីរជំនាញចេញបណ្ណកម្មសិទ្ធិដីធ្លីបន្ថែមទៀត ដោយរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីធានាក្នុងការចេញបណ្ណឲ្យបានលឿន សម្រាប់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋយើង។ លើសពីនេះ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំអស់គ្នាបន្តការប្រុងប្រយ័ត្នខ្ពស់ ថែរក្សា សុខភាព និងចូលរួមធ្វើអនាម័យឲ្យបានល្អត្រូវឧស្សាហ៍ លាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានជាប្រចាំដើម្បីការពារបាននូវជំងឺឆ្លងផ្សេងៗ និងការពារជំងឺឆ្លងជាសកលនៃកូវីដ-១៩ផងដែរ។ មួយវិញទៀតត្រូវអនុវត្តឲ្យបាននូវគោលការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *