កំពង់ឆ្នាំងៈរយៈពេល៣សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសជលផល ជាបន្តបន្ទាប់ ។លោកលីឡានាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ម៉ប់ សាម៉ុននាយរង ខណ្ឌរដ្ឋបាលជលផល និងលោក អ៊ូ សោភ័ណ ។
សមត្ថកិច្ចបានចុះបង្ក្រាប បទល្មើសជលផល នៅចំណុចទំនប់ស្រុក ឃុំស្វាយរំពារ រហូតដល់ចំណុចបាត់ត្រង់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ក្នុងនោះបានរុះរើ និងបំផ្លាញចោល របាំងស្បៃមុង ចំនួន២៥កន្លែង ប្រវែង ៧៥០ ម. លបលូស្បៃមុង ៣០ គ្រឿង បង្គោល ២៧០ ដើម និងចាក់លែង កូនត្រីចម្រុះមួយចំនួនចូល ក្នុងដែននេសាទវិញ ។
សូមបញ្ជាក់ថា ការបង្ក្រាបបទល្មើសជលផល បានធ្វើឡើង នៅចំណុចក្បាលកោះលង្វែក ខ្លាក្រហឹម ស្តីបន្លិចបឹងធំ ក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៦ តុលា ២០២០ ។កម្លាំងចម្រុះដឹកនាំកម្លាំង ដោយរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។លោក ងិន ហ៊ុន ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រំប្រទល់ខេត្ត ៣ មានខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិសាត់ ៕