ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះគឺជាខួបទី៨ឆ្នាំ(១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Related Articles
ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិនិងកំណើតកងយោពលខេមរភូមិន្ទ
កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧នៃទិវាបុណ្យឯករាជជាតិ៩វិឆ្ឆិកា១៩៥៣_៩វិឆ្ឆិកា២០២០និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រានៃអាណានិគមនិយមបារាំងកាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០។ ទិវានេះដោយវត្តមានលោកឡុងឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត,លោកឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកស្រីឈឹមស្រីមុំនិងមានការនិមន្តចូលរួមពីព្រះមេគណ,មន្ត្រីព្រះសង្ឃ,និងចូលរួមពីលោកប្រធានសាលាដំបូងខេត្ត,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ក្នុងនោះរួមមានមន្ត្រីមន្ទីរ,អង្គភាពជុំវិញខេត្តមន្ត្រីកងកម្លាំងប្រដាប់អាវុធ,លោកគ្រូ,អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនកុះករ។ លោក ឈួច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ លោកឈួរច័ន្ទឌឿនក៏បានអំពាវនាវដល់សមាជិកសមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លាដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្សចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕
កម្ពុជា ៖ អ្នកស្លាប់ដោយទឹកជំនន់ កើនដល់៤៣នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ
ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់៤៣នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ២៦នាក់។ យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៦នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន ៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ គ្រោះទឹកជំនន់នេះ […]
ក្រោយពីមានការរិះគន់កម្លាំងរដ្ឋបាលព្រៃឈើជ័យសែនបានចុះបង្ក្រាប
ខេត្តព្រះវិហារ៖ក្រោយពីមានការរិះគន់ពីមហាជនលើភាពអសកម្មរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ឥឡូវនេះលោកលោករីឡាយបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប។តែមហាជននៅតែងឿងឆ្ងល់ថារថយន្តដឹកបទល្មើសព្រៃឈើខ្លះនៅតែវិលកង់ដដែល។ គួរំលឹកថាលោករីឡាយនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនខេត្តព្រះវិហារត្រូវបានប្រជាពលរដ្ឋបានរិះគន់ថាបានបណ្តែតបណ្តោយឱ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើស្រេចតែអំពើចិត្ត។ប្រភពព័ត៌មានបានឱ្យដឹងថាៈជារៀងរាល់យប់គេតែងសង្កេតឃើញបទល្មើសព្រៃឈើមានការដឹកជញ្ជូនចេញពីស្រុកជ័យសែនឆ្ពោះទៅខេត្តកំពង់ធំ។ការដឹកជញ្ជូនឈើនេះបានឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដែលឈ្មួញហាក់គ្មានកោតក្រែងសមត្ថកិច្ច ឡើយ ។ ទាក់ទិនករណីឈ្មួញរកស៊ីដឹកជញ្ជួនឈើនេះគេហទំព័រយើងមិនទាន់បានការបញ្ជាក់ពីលោករីឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនខេត្តព្រះវិហារនៅឡើយទេ។ក្រុមការងារគេហទំព័ររង់ចាំទទួល ការបកស្រាយ បំភ្លឺពីលោករីឡាយ ឬតំណាងអង្គភាពដើម្បីផ្សាយជូននាលេខក្រោយ ៕