ព័ត៌មានជាតិ

គ.ជ.ប ដាក់ចេញបទបញ្ជាផ្ទៃក្នុងសម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។ នេះតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។

កិច្ចប្រជុំនេះធ្វើឡើងនៅវេលាម៉ោង១០ ៖ ០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *