ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះថាតាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection Reagentជំងឺវីរុសខូវីដ១៩(COVID-19)សម្រាប់២.០០០នាក់ដែលជាជំនួយ របស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាម ជើងហោះហើរ។ ជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។
ប្រភពដដែលបន្តថាប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស់វេជ្ជសាស្ត្រ និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជូនចំពោះភាគីកម្ពុជា៕