ព័ត៌មានជាតិ

ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្រែងកើតមានជំនន់ទឹកភ្លៀងកើតឡើង ជាពិសេសការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការ ឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង  ដោយជំងឺកូវីដ១៩ និងការចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ជាដើម។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនទៀតដូចជា៖

១-  មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងត្រូវបន្តតាមដានអំពីស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកនៅក្នុងខេត្តឱ្យបានជាប្រចាំ ដើម្បីរដ្ឋបាលខេត្តមានវិធានការ ទុកជាមុនក្នុងករណីទឹកមានការកើនឡើង។

២- មន្ទីរកសិកម្មខេត្តត្រូវបន្តចុះពិនិត្យទិន្នផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់ដំណាំដោយជំនន់ទឹកភ្លៀងកន្លងមក ។

៣- អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តការសហការអនុវត្តវិធានការសុខាភិបាលទៅលើការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។

៤- មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យជួសជុលបន្ទាន់នូវកំណាត់ផ្លូវណា ដែលរងការខូចខាតខ្លាំង ដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មកររោងចក្រ។

៥- ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន នៅតាមទីប្រជុំជននានា ។

៦- ពង្រឹងកិច្ចការងារទប់ស្កាត់ការជួយដូរ នឹងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព។

pda

Leave a Reply

Your email address will not be published. Required fields are marked *