ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃ៨កេីត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ជំទាវ ហុឹង ណារី វ៉ា ថន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វត្តថ្មគ្រែ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពិធីនេះក៏មានការរួមពីលោកមេបញ្ជាការរងកងរាជ លោកស្នងការរង កម្លាំងយុវជនស្រលាញ់សន្តិភាព មន្រ្តីអមដំណេីរ អាជ្ញធរមូលដ្ឋាន ព្រមទាំងលោក តា លោកយាយប្រមានជាង៩០នាក់។
ក្នុងពីធីនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ក្រចេះ និងលោកជំទាវបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងទ្វេតែងតែនឹករលឹក និងរួមសុខរួមទុក្ខជាមួយប្រជាពលយេីងនៅក្នុងឃុំគ្រែថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងខេត្ត និងក្នុងប្រទេសទាំងមូលផងដែរ ដោយសម្តេចទាំងទ្វេតែងតែគិតថា សុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ជាសុខទុក្ខរបស់សម្តេច ។
ឯកឧត្តមអភិបាលខេត្តក៏បានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយេីង ត្រូវចេះថែទាំខ្លួនប្រាណគ្រប់ៗគ្នា រស់នៅមានអនាម័យល្អ មានផាសុខភាព ចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ចេះស្រលាញ់គ្នានៅក្នុងមហាគ្រួសារខ្មែរតែមួយ។
ឯកឧត្តមបន្ថែមទៀតថា កូវីដ១៩ មិននៅឆ្ងាយពីយេីងទេ ដូចនេះសូមបងប្អូនអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធាននិងការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាការណែនាំរបស់រាជរដ្ឋាភិបាលយេីងផងដែរ។
ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលខេត្ត និងលោក ជំទាវ ក៏បានជូននូវក្រណាត់ស និងថវិកាផ្ទាល់ខ្លួនមួយចំនួន និងជូនអង្ករម្នាក់ចំនួន៥០គីឡូក្រាម និងមីមួយកេស ទឹកត្រី ទឹកស៊ីអុីវចំនួនមួយយួរ និងថវិកា ចំនួន ៥០. ០០០រៀលដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារផងដែរ៕