ព័ត៌មានជាតិ

ក្នុង​ខែតុលា​ខណ្ឌ​រដ្ឋបាល​ជល​ផល​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​ចំនួន​១៥​ករណី​

បាត់ដំបងៈ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង បានឱ្យដឹង នៅ​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០២០​នេះ​ថាៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខែតុលា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ បាន​ចំនួន ១៥ ករណី​។ ព្រមទាំង​ដកហូត​បាន វត្ថុតាង​បទល្មើស មួយចំនួន ដូចជា​: សាច់​មង ១២.០០០ ម៉ែត្រ ស្បៃ​មុង ចំនួន ៦០០​ម៉ែត្រ បង្គោល​ចំនួន ៨.៣៩០ ដើម ឡុ​ក​៨៧​គ្រឿង លូ​ស្បៃ​មុង​១៨​មាត់ និង​លែង​ត្រី​ចម្រុះ ចំនួន ៣៨៥ គីឡូក្រាម​ចូល ទៅ​បឹង​ធម្មជាតិ​វិញ​។

​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្តបាត់ដំបង បាន​បន្តថាៈ នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ដោយសារ​ស្ថានភាព​ស្មុ​គ្រ​ស្មាញ និង​ទឹក​ឡើង​ខ្លាំង ពិបាក​ដឹកជញ្ជូន​ឧបករណ៍​ល្មើសច្បាប់ យកមករ​ក្សាខ​ទុក នៅ​ខណ្ឌ​រដ្ឋបាល​ជល សមត្ថកិច្ច​ចម្រុះ សម្រេច​ដុត​កម្ទេចចោល​។ ឧបករណ៍​ទាំងនោះ នៅនឹងកន្លែង ដើម្បី​ជាការ​ព្រមាន ដល់​ជនខិលខូច​ផង ព្រម​ទាំ​ពិន័យ​បាន​ថវិកា ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ ៥០ ភាគរយ ។​


​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ថាៈ​ក្នុង​ការចុះ​ប្រតិបត្តិការ​ម្តងៗ​សមត្ថកិច្ច​ចម្រុះ​មិនដែល​ចាប់បាន​ជនខិលខូច​ម្នាក់​ណា​ទេ ព្រោះ​ពួកគេ​បានដាក់​បណ្តាញ រាយការណ៍ ប្រាប់​បក្ខពួក​តាមរយ​:​ទូរស័ព្ទ ឬ​អាយកូម​ឱ្យ​បក្ខពួក​ដឹង​ជាមុន ហើយ​នាំគ្នា​រត់គេចខ្លួន​អស់​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *