ព័ត៌មានជាតិ

តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចុះចែកអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់ជាង១ពាន់គ្រួសារ ក្នុងខណ្ឌចំនួន២នៃរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១,០៤០គ្រួសារ ដែលមកពី ៣សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ និង១សង្កាត់ក្នុងខណ្ឌសែនសុខ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅភូមិពុទ្រា សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មានចំនួន៥សង្កាត់ ក្នុងនោះ៣សង្កាត់ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង មានចំនួន៨៩២គ្រួសារ គឺនៅសង្កាត់គោករការ ចំនួន៨២៣គ្រួសារ, សង្កាត់ពន្សាំង៣៨គ្រួសារ, សង្កាត់ព្រែកព្នៅ ៣១គ្រួសារ។ សម្រាប់ខណ្ឌសែនសុខ មានចំនួន៦សង្កាត់ ក្នុងនោះមានតែមួយសង្កាត់ប៉ុណ្ណោះ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង គឺសង្កាត់ឃ្មួញ ដែលមានចំនួន១៤៨គ្រួសារ។

សង្កាត់ដែលរងគ្រោះខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, ឃីត១មាន សារុង ក្រមា មុង ភួយ និងអាវយឺត២៕

pda

Leave a Reply

Your email address will not be published. Required fields are marked *