ប្រមុខរាជរដ្ឋាភិបាលសម្តេចហ៊ុន សែនបានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាព្រះបាទសម្ដេចព្រះមរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យ ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី ១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែល ប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០នេះ។នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នៅលើផេកផ្លូវការសម្ដេចតេជោបានសរសេរថា ក្នុងព្រះរាជ វរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរី រាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហា ប្រសើរ និងសូមលើកហត្ថទាំងទ្វេប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រះបារមី ព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងដួង ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់មានព្រះរាជ សុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់សម្រាប់អាណាប្រជារាស្ត្រខ្មែរគ្រប់ៗរូប៕
Related Articles
កម្ពុជា-ជប៉ុន ដាក់ទិសដៅ៥ឆ្នាំជួយពលរដ្ឋចេះដាំបន្លែតាមបែបទំនើប ដើម្បីផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនជប៉ុន ម៉ាយ៉ាតុហ្គ្រីន ខូអិលធីឌី បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណងសំខាន់គឺដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាចេះបច្ចេកទេសដាំបន្លែ និងកសិផលនានាតាមបែបទំនើបរបស់ជប៉ុន ដើម្បីទទួលបានកសិផលដែលមានគុណភាព-សុវត្ថិភាពខ្ពស់យកទៅផ្គត់ផ្គង់តម្រូវការម្ហូបអាហារក្នុងវិស័យទេសចរណ៍ និងអាចឈានដល់ការនាំចេញទៅលក់នៅប្រទេសជប៉ុន។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ជាមួយលោក ណាបេស៉ីម៉ា កាតស៊ូហ៉ីតុ (Nabeshima Katsuhito) ប្រធានក្រុមហ៊ុនម៉ាយ៉ាតុហ្គ្រីន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។ អនុស្សរណៈនេះផ្តោតលើគោលដៅបួនចំណុច រួមមានក្រវាត់បៃតងក្នុងវិស័យទេសចរណ៍ ឧស្សាហកម្មទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ។ ឯកឧត្តម ថោង រដ្ឋស័ក្តិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គោលបំណងនៃការចុះអនុស្សរណៈនេះគឺដើម្បីគាំទ្រលក្ខណៈបច្ចេកទេសដាំបន្លែដែលមានគុណភាព សុវត្ថិភាពខ្ពស់ (គ្មានជាតិគីមី) សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការម្ហូបអាហារនៅតាមគោលដៅទេសចរណ៍នានាក្នុងប្រទេស និងអាចនាំចេញទៅលក់នៅប្រទេសជប៉ុនថែមទៀតផង។ កិច្ចការនេះក៏ជំរុញការយល់ដឹងទៅដល់ប្រជាកសិករកម្ពុជាឱ្យចេះដាំដុះ និងថែទាំបន្លែក្នុងផ្ទះកញ្ចក់ (Green House) តាមលក្ខណៈបច្ចេកទេសថ្មីដែលធានាបាននូវស្ដង់ដាគុណភាព […]
រដ្ឋមន្ត្រីវេងសាខុនបានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណនិងគុណភាព
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ដោយមានការចាំបាច់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករកម្ពុជាក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណ:ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា “វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា” ។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិ ការក្រសួង ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តម លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។ បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែងរបស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់រដ្ឋបាលជលផលនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១- ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម […]
កម្លាំងនគរបាលស្រុកមោងឫស្សីសហការបង្ត្រាបបទល្មើសនេសាទ
បាត់ដំបង៖កាលពីថ្ងៃទី៤និង៥ខែវិច្ឆិកាឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាតគឹមសាន្តស្នងការនគរបាលខេត្តបាត់ដំបងបានជម្រុញកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រោមការដឹកនាំផ្ទាល់របស់លោកបឿន សុវណ្ណអភិបាលរងស្រុកមោងឫស្សី ។ លោកសគឹមឡុងអធិការនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថាៈជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទខុសច្បាប់រួមមាន៖កាំបិត១១កណ្តៀវ១០សាច់មងប្រវែង២.៨០០ម៉ែត្របង្គោលឈើ៥៦០បង្គោលឡុកចាប់ត្រី៨មាត់និងលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនូន១៦០គីឡូក្រាម។ លោកអធិការបានបន្តថាចំពោ:បង្គោលរួមទាំងសាច់មងនិងឡុកត្រូវបានដុតបំផ្លាញចោល។រីឯអ្នកប្រព្រឹត្តិល្មើសសមត្ថកិច្ចបានកំណត់អំពីអត្តសញ្ញាណបានហើយសមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕