ខេត្តកណ្តាលៈ អាជីវកម្ម ក្រុមហ៊ុនដឹកនិងជីក របស់លោក ថាវ ស្រៀង កំពុងតែបង្ករឱ្យមានជំងឺរាំរៃ ក្តៅក្រហាយឥតឈប់ឈរ ជាមួយពលរដ្ឋមូលដ្ឋានដែរ រស់នៅក្នុងឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែរគាត់ដឹកដីហុយឡើងទ្រលោម បន្តៗគ្នា ដែរអាចបណ្តាលឱ្យ
ប៉ះពាល់សុខភាព និងផលដំណាំប្រជាជនជាខ្លាំង។
យោងតាមភពពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានថា តាំងពីលោក ថាវ ស្រៀង បោះជំហ៊ាន អាជីវកម្មដឹកដី និងជីកដី ដែលមានរណ្តៅខ្នាតយក្សមក គាត់ឧស្សាហ៍ឃើញលោកមេឃុំ ហៅគាត់មកណែនាំ ជាច្រើនលើកច្រើនសារ
ពាក់ព័ន្ធរឿងស្រោចទឹកផ្លូវ ណែនាំអោយគាត់គ្របដីលើឡានផង ដើម្បីការពារកុំអោយជ្រុះដីលើផ្លូវ ប៉ុន្តែលោកថាវ ស្រៀង មិនបានយកចិត្តទុកដាក់នៅក្នុងភ្នែកនោះទេ។
ប្រភពដដែរបានបន្តថា បើមេឃុំនិយាយមិនស្តាប់ផង នោះមានតែលោកអភិបាលស្រុកខ្សាច់កណ្តាលទេ ដែលជាម្លប់ពោធិ៍ ម្លប់ជ្រៃ បាំងថ្ងៃ បាំងភ្លៀងបាំងខ្យល់ ទោះគ្រប់កាលៈទេសៈណាក៏ដោយ ក៏លោកតែងតែយកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រភពបន្តថា លោកថាវ ស្រៀង ឧស្សាហ៍និយាយឈ្មោះមនុសម្នាក់ ប្រាប់គេប្រាប់ឯង សម្តែងពីឬទ្ធីអំណាចរបស់គាត់ ជាខ្នងបង្អែក ដែរម្នាក់នោះជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (សុំមិនបញ្ចេញឈ្មោះ) ចាំមើលអ្នកណាអាចធ្វើអីគាត់បាន? គាត់និយាយសឹងគ្រប់កន្លែង តុកាហ្វេក៏បង្ហើរសំនៀង អំពី ឬទ្ធីអំណាច ទឹកប្រាក់ និងបុណ្យសក្តិដែរគាត់មានក្នុងដៃរាល់ថ្ងៃ។
បើតាមលោក ថាវ ស្រៀង ម្ចាស់អាជីវកម្មឡានដឹកដីបានប្រាប់មកអង្គភាពថា គាត់បានស្រោចទឹកដែរ។
ប្រភពពីស្និទ្ធនឹងលោកថាវ ស្រៀង បាននិយាយថា ឧស្សាហ៍លឺគាត់និយាយរឿងស្រោចទឹកដែរ គាត់និយាយថា ស្រោចតែមួយថ្ងៃ១ឡានបានហើយ បើស្រោចលើសគឺមិនចំនេញទេ។
បើតាមប្រភពពីជំទប់សាលាឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ថាអង្គភាពព័ត៌មាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា លោកថាវ ស្រៀង បានស្រោចដែរ ប៉ុន្តែស្រោច១ថ្ងៃ១ដង ជួនកាលអត់ស្រោចផង ហើយបើឡានដឹកដីវិញគឺដឹករាប់រយឡានក្នុង១ថ្ងៃៗ។លោកបានបន្តថា គាត់បានពិភាគសារជាមួយលោកមេឃុំដែរក្នុងករណីនេះហើយក៏បានហៅលោកថាវ ស្រៀងមកណែនាំច្រើនលើកដែរ ប៉ុន្តែគាត់ធ្វើមិនធ្វើជារឿងរបស់គាត់ ឱ្យឃុំទៅហាមឃាត់អាជីរកម្មស្របច្បាប់ក៏មិនកើតដែរ។
ប្រភពពីប្រជាពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ធ្លាប់ឃើញម្ចាស់អាជីវកម្មក្នុងស្រុកប៉ុន្មាននាក់ដែរសុទ្ធតែមានក្រមសីលធម៌ក្នុងការប្រកបអាជីវកម្ម មិនមែនដូចលោកថាវ ស្រៀងនោះទេ ចូលមកទទឹងទិសក្នុងទឹកដីឃុំនេះ ហើយបង្ករតែភាពក្តីក្រហាយ ជាមួយពលរដ្ឋ
ឥតឈប់ឈរ។ ជាក់ស្តែងរឿងទើបកើតឡើងថ្មីៗនេះ គឺថា ប្រជាពលរដ្ឋ ធ្វើស្រែ ធ្វើចំការនៅតាមបណ្តោយផ្លូវដីទួលប្រធាតុ(ដែលពីមុនហៅថា ផ្លូវរទះ មានប្រវែងត្រឹមតែ៤ម៉ែត្រ) ក្នុងភូមិព្រះប្រសប់ ស្រាប់តែលោកថាវ ស្រៀង បានហៅអ្នកព័ត៌មាន១នាក់ ឈ្មោះ
រស់ សារ៉ាយ មកធ្វើការឡាយ ហើយនិយាយថា ផ្លូវនេះពីមុនមាន ១២ម៉ែត្រ ហើយឥលូវរួមតូច បានជាគាត់កើតទុកមិនសុខចិត្តធ្វើការប្តឹងផ្លល់ទៅឃុំ។ សម្តីពលរដ្ឋ “មែ៉អាថ្លែង តាំងពីកើតមកមិនដែរ ឃើញផ្លូវរទះណា ១២ម៉ែត្រនោះទេ”។
ប្រភពដដែរបានបង្ហើបថា រណ្តៅដីលោក ថាវ ស្រៀវ ជីក ម៉ែអាជ្រៅ ឬដូចពាក្យចាស់លោកពោលថា ជីក ដល់ក្បាលប្រែត ហើយរហូតឃើញផុសចេញពីដីទៀត អានោះគេហៅថា ខួរប្រែត។
ត្រង់ចំនុចនេះ ប្រជាពលរដ្ឋខាងលើ បានដាក់សំណួរថា តើ រណ្តៅដីមួយនេះ អាចជីកដល់ជម្រៅប៉ុន្មាន បើតាមអាជ្ញាប័ណ្ណក្នុងដៃលោកហួត ហាក់? នេះជាសំណួរពលរដ្ឋ!
បើតាមខាងរ៉ែថាមពលស្រុកវិញ លោកហួត ហាក់ បានប្រាប់ខាងព័ត៌មានថា រណ្តៅដីលោក ថាវ ស្រៀងនេះ មានអាជ្ញាប័ណ្ណជីកដីត្រឹមត្រូវ ប៉ុន្តែរឿងប្រឡាក់ផ្លូវ ហុយដីប៉ះពាល់សុខភាពពលរដ្ឋ ប៉ះពាល់ផលដំណាំ ស្រូវ ជាដើម ចាំគាត់អោយកូនចៅចុះទៅមើល។
(នៅមានភាគបន្ត)