ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីធ្លាសាលាបឋមសិក្សាអូរត្រេះចាស់

ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលលិខិតស្នើសុំរបស់លោកនាយកសាលាបឋមសិក្សា (អូរត្រេះចាស់) ស្នើសុំស៊ីម៉ងត៍ និងខ្សាច់ នៅរសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ និងអមដំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យទីធ្លាសាលាដែលគ្រោងនឹងធ្វើការចាក់សាប ហើយពិនិត្យទីតាំងផ្សេងៗទៀតដែលគ្រោងស្នើសុំការសាងសង់អគារសិក្សា និងទីចាត់ការដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា (អូរត្រេះចាស់) ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។

លោក សៅ ចាន់ធឿន នាយកសាលាបឋមសិក្សា (អូរត្រេះចាស់) បានរៀបរាប់ប្រាប់ជូនដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ថាបច្ចុប្បន្ននេះទីធ្លាសាលារៀនមិនទាន់បានចាក់សាបហើយនៅឡើយទេ ដោយហេតុដូច្នេះហើយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ពិបាកក្នុងការចេញចូលសាលារៀន និងឈរគោរពទង់ជាតិ ហេតុដូចនេះលោកនាយកសាលា ក៏ធ្វើការស្នើសុំមកឯកឧត្តមអភិបាលខេត្តព្រះសីហនុ នៅស៊ីម៉ង់ត៍ចំនួន២០តោន និងខ្សាច់ចំនួន៤០គូប ដើម្បីចាក់សាបខាងមុខទីធ្លាសាលា ដែលមានទំហំទទឹងប្រវែង៣៥ម៉ែត្រ និងបណ្តោយមានប្រវែង៦៥ម៉ែត្រស្មើនឹងផ្ទៃក្រឡាទំហំ ២.២៧៥ម៉ែត្រការ៉េ។

ដែលហេតុដូចនេះហើយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុបានអញ្ជើញចុះមកពិនិត្យមើលទីតាំងនៅសាលារៀនបឋមសិក្សា (អូរត្រេះចាស់) និងធ្វើការពិភាក្សា ជាមួយនិងមន្ត្រីជំនាញដើម្បីគ្រោងនឹងធ្វើការចាក់សាបបង្ហើយដែលលោកនាយកសាលាបានស្នើសុំមករដ្ឋបាលខេត្ត ហើយក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តក៏មានគម្រោងធ្វើផែនការស្នើសុំដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅអគារបន្ថែមផ្ដល់ជូនសាលារៀនបឋមសិក្សា (អូរត្រេះចាស់) ក្នុងការសិក្សាដល់សិស្សានុសិស្ស ឲ្យមានចំណេះវិជ្ជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើង៕

pda

Leave a Reply

Your email address will not be published. Required fields are marked *