បាត់ដំបង៖កាលពីថ្ងៃទី៤និង៥ខែវិច្ឆិកាឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាតគឹមសាន្តស្នងការនគរបាលខេត្តបាត់ដំបងបានជម្រុញកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកក្រោមការដឹកនាំផ្ទាល់របស់លោកបឿន សុវណ្ណអភិបាលរងស្រុកមោងឫស្សី ។
លោកសគឹមឡុងអធិការនគរបាលស្រុកមោងឬស្សីបានឱ្យដឹងថាៈជាលទ្ធផលបង្ក្រាបឧបករណ៍នេសាទខុសច្បាប់រួមមាន៖កាំបិត១១កណ្តៀវ១០សាច់មងប្រវែង២.៨០០ម៉ែត្របង្គោលឈើ៥៦០បង្គោលឡុកចាប់ត្រី៨មាត់និងលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនូន១៦០គីឡូក្រាម។
លោកអធិការបានបន្តថាចំពោ:បង្គោលរួមទាំងសាច់មងនិងឡុកត្រូវបានដុតបំផ្លាញចោល។រីឯអ្នកប្រព្រឹត្តិល្មើសសមត្ថកិច្ចបានកំណត់អំពីអត្តសញ្ញាណបានហើយសមត្ថកិច្ចនិងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕