ខេត្តកំពង់ឆ្នាំង:កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់រួមនិងវត្ថុតាងថ្នាំញៀន៧កញ្ចប់នៅ២ទីតាំងផ្សេងគ្នា។ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅស្រុកកំពង់ត្រឡាចនិងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២០។
មន្ត្រីនគរបាលបានឱ្យដឹងថាៈករណីទី១បង្ក្រាបការជួញដូរ,ចែកចាយនិងផ្ដល់ទីតាំងឱ្យប្រើប្រាស់នូវសារធាតុញៀនក្នុងភូមិច្រករមៀតឃុំអូរឬស្សីស្រុកកំពង់ត្រឡាចឃាត់ខ្លួនបាន៦នាក់រួមនិងម្សៅក្រាមពណ៌សដែលសង្ស័យជាសាធាតុញៀនចំនួន៥កញ្ចប់។
មន្ត្រីដដែលបានបន្តថាៈជនសង្ស័យ១ឈ្មោះសុះខសំភេទស្រីអាយុ៣២ឆ្នាំពាក់ព័ន្ធករណីជួញដូរនិងផ្ដល់ទីតាំង។២ឈ្មោះលីឃាក់ភេទប្រុសអាយុ២៣ឆ្នាំ,៣ឈ្មោះស៊ូម៉ូសាភេទប្រុសអាយុ៤១ឆ្នាំ។៤ឈ្មោះសុះស្មាឯលភេទប្រុសអាយុ២៨ឆ្នាំ,៥ឈ្មោះសុះហាសាន់ភេទប្រុសអាយុ៤១ឆ្នាំ៦,ឈ្មោះកៃយូភេទប្រុសអាយុ៣១ឆ្នាំ។
ទាំង៦នាក់នៅភូមិស្រែព្រៃឃុំអូរឫស្សីស្រុកកំពង់ត្រាចជាប់ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀន។ការឃាត់ខ្លួននេះសមត្ថកិច្ចដកហូតម្សៅក្រាមពណ៌សដែលសង្ស័យថាជាសារធាតុញៀនចំនួន៥កញ្ចប់ជញ្ជីងថ្លឹងថ្នាំញៀនទូរស័ព្ទដៃ២គ្រឿងរួមនិងសម្ភារវេចខ្ចប់ឧបករណ៍បម្រើដល់ការជក់មួយចំនួន ។
មន្ត្រីបានបន្តថាៈករណីទី២នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ប្អេរបានចុះធ្វើរដ្ឋបាលឃាត់ខ្លួនមនុស្ស២នាក់ទៀត។១ឈ្មោះនាងធឿនភេទប្រុសអាយុ៣៩ឆ្នាំទី២ឈ្មោះពៅមករាអាយុ២៦ឆ្នាំអ្នកទាំងពីរជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់នូវសារធាតុញៀន។
ករណីទី២នេះសមត្ថកិច្ចដកហូតនៅវត្ថុតាងពណ៌សដែលសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់រួមនិងឧបករណ៍បម្រើដល់ការជក់មួយចំនួន។បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់រួមនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕