កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧នៃទិវាបុណ្យឯករាជជាតិ៩វិឆ្ឆិកា១៩៥៣_៩វិឆ្ឆិកា២០២០និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រានៃអាណានិគមនិយមបារាំងកាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០។
ទិវានេះដោយវត្តមានលោកឡុងឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត,លោកឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកស្រីឈឹមស្រីមុំនិងមានការនិមន្តចូលរួមពីព្រះមេគណ,មន្ត្រីព្រះសង្ឃ,និងចូលរួមពីលោកប្រធានសាលាដំបូងខេត្ត,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ក្នុងនោះរួមមានមន្ត្រីមន្ទីរ,អង្គភាពជុំវិញខេត្តមន្ត្រីកងកម្លាំងប្រដាប់អាវុធ,លោកគ្រូ,អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនកុះករ។
លោក ឈួច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
លោកឈួរច័ន្ទឌឿនក៏បានអំពាវនាវដល់សមាជិកសមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លាដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្សចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕