ភ្នំពេញៈសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ,កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការពីបទជួញដូរគ្រឿងញៀនជាង៤០គីឡូក្រាម។ករណីចាប់ខ្លួននេះបានធ្វើឡើងនៅចំណុចបន្ទប់មួយកន្លែងស្ថិតនៅក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០ ។
មន្ត្រីនគរបាលបានឱ្យដឹងថាៈជនសង្ស័យឈ្មោះប៉ាន់ប៉េរ៉ាអាយុប្រហែល៤០ឆ្នាំ។បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យបានភ្លាម កម្លាំងនគរបាលចម្រុះ បានឆែកឆេរបន្ទប់ជួល ដែលជនសង្ស័យស្នាក់នៅ នេះតាមដីកាបង្គាប់ ចេញដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ។
មន្ត្រីដដែលបានបន្តថាៈកម្លាំងបានរកឃើញវត្ថុតាងជាច្រើន រួមមាន វត្ថុច្រកក្នុងកញ្ចប់តែសញ្ញាលេខ៨៨៨ពណ៌ត្រួយចេកសង្ស័យជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៣៧ ដុំ។វត្ថុតាងច្រកក្នុងកញ្ចប់តែសញ្ញាប៉ាន់តែសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន១០ដុំ។ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៨ថង់សរុបជាង៤០គីឡូក្រាម,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង,ឧបករណ៍សម្រាប់អ៊ុតថង់ប្លាស្ទីករំលែកគ្រឿងញៀន១គ្រឿង