ព័ត៌មានជាតិ

នគរបាលស្រុករំដួលចុះបង្ក្រាបទីតាំងកត់កន្ទុយលេខវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតអាជ្ញាបណ្ណស្របច្បាប់

ខេត្តស្វាយរៀង ៖ មហាជនអបអរសាទរដែលសមត្ថកិច្ចចុះបង្ក្រាបល្បែងជាពិសេសល្បែងកន្ទុយលេខ (កន្ទុយលេខវៀតណាម កន្ទុយលេខខ្មែរ) ជ្រកក្រោមស្លាកឆ្នោតជាតិជាច្រើនដែលមានអាជ្ញាបណ្ណស្របច្បាប់ គឺថា ក្នុង១ថ្ងៃចេញ០៤ដងចាប់ពីម៉ោង១២រហូតដល់យប់។

នៅល្ងាចថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់នឹងចង្អុលបង្ហាញពីលោក មាស ធួក អធិការនគរបាលស្រុករំដួលបានចុះបង្ក្រាបបទល្មើសនេះដោយកម្លាំងអធិដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចក ចុះស្រាវជ្រៀវយ៉ាងយកចិត្តទុកដាក់ឃើញថា មានកូនកញ្ជ្រែងកត់ឆ្នោតកន្ទុយលេខវៀតណាម ជ្រកក្រោមស្លាក ឆ្នោតស្របច្បាប់ពិតប្រាកដមែន ទើបសមត្ថកិច្ចកោះហៅ មេឆ្នោតទាំងនោះមកអធិការអធិដ្ឋាននគរបាលស្រុករំដួលធ្វើការអបរំណែនាំ និងធ្វើកិច្ចសន្សា ដល់មេឆ្នោតទាំងនោះឲ្យបញ្ឈប់កត់កន្ទុយលេខវៀតណាម បន្ទាប់ពីអប់រំ និងធ្វើកិច្ចសន្យារួចមកក៏ឲ្យត្រឡប់ទៅផ្ទះវិញ។

ការចុះបង្ក្រាបនេះធ្វើឲ្យប្រពលរដ្ឋក្នុងស្រុករំដួល មានចិត្តសប្បាយរីករាយ និងអបអរសារទដល់លោកលោក មាស ធួក អធិការនគរបាលស្រុក និងសមត្ថកិច្ចថ្នាក់ក្រោមដែលតែងតែយកចិត្តទុកដាក់ក្នុងការបង្រាបល្បែងស៊ីសងគ្រប់ប្រភេទ។

ដោយឡែកមហាជនមួយចំនួនក៏បានខកចិត្តដោយបញ្ចេញមតិថា បើអនុញ្ញាតឲ្យមានឆ្នោតជាតិ កន្ទុយលេខលក់ស្របច្បាប់ ហើយបិទល្បែងអត់ច្បាប់បានឬអត់ បើល្បែងអត់ច្បាប់តែងតែទៅជ្រកក្រោមស្លាកល្បែងមានច្បាប់បែបនេះ អ្នកលេងល្បែង ពេលចាញ់ល្បែងមិនថា ចាញ់ល្បែងស្របច្បាប់ ឬល្បែងអត់ច្បាប់ទេ គឺអស់ប្រាក់ដូចគ្នា ល្បែងនាំមកអំពើហិង្សាក្នុងគ្រួសារ ល្បែងនាំមកចោរកម្ម គឺជៀសមិនផុតទេទាន។

ក្នុងករណីនេះដែរ លោក មាស ធួក អធិការនគបាលស្រុករំដួលបានប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លោកសប្បាយចិត្តខ្លាំងណាស់ ដែលពលរដ្ឋ និងអ្នកសារព័ត៌មានដែលរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងស្រុករំដួលរបស់លោក ហើយលោកនឹងបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគបាលស្រុកសហការជាមួយកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលចុះបង្រាបទាំងអស់ឲ្យតែសមត្ថកិច្ចយើងរកឃើញថា មេឆ្នោតទាំងនោះលួចកត់កន្ទុយលេខខុសច្បាប់ត្រូវតែបង្ក្រាបតែម្តង៕

pda

Leave a Reply

Your email address will not be published. Required fields are marked *