ខេត្តកំពង់ឆ្នាំង៖កាលពីថ្ងៃទី២៥វិច្ឆិការ២០២០មន្ត្រីស្ថាបនតុលាការខេត្តកំពង់ឆ្នាំង,កម្លាំងសមត្ថកិច្ចរួមមានមន្ត្រីជំនាញជលផលបានចុះពិនិត្យបទល្មើសនេសាទដែលប្រើរបាំងរាំងភ្ជិតព្រែកជាច្រើនកន្លែងក្នុងភូមិព្រែកយួននិងព្រែកផ្សេងៗទៀតហើយបានណែនាំពលរដ្ឋកុំឱ្យប្រព្រឹត្តបទល្មើសនេសាទដែលស្ថិតក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
លោកអ៊ិតសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះថាៈលោកបានដឹកនាំកម្លាំងចុះពិនិត្យមើលការនេសាទរបស់ប្រជាពលរដ្ឋដែលបានដាក់របាំងរាំងផ្ជិតព្រែកនៅក្នុងស្រុកជលគីរី។ជាមួយនេះកម្លាំងបានរុះរើចេញនូវស្បែមុងនិងអួនក្រឡាញឹកនិងបានការណែនាំប្រជានេសាទទាំងអស់ឱ្យកុំដាក់សាច់អួនក្រឡាញឹកនិងស្បៃមុង។
លោកអ៊ិតសុធាបានបន្តថាៈសូមបងប្អូនកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដើម្បីចាប់យកត្រីដែលធ្វើឱ្យប៉ះពាល់ដល់ត្រីចម្រុះល្អិតៗដែលអាចនឹងប្រឈមដាច់ពូជនិងបានចាក់លែងកូនត្រីចម្រុះគ្រប់ប្រភេទមួយចំនួនចូលទៅក្នុងទន្លេវិញ៕