ព័ត៌មានជាតិ

ថ្ងៃទី​១២​ធ្នូ​នឹង​យក​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង

បន្ទាយមានជ័យ​៖​ថ្ងៃទី​១២​ធ្នូ​នឹង​យក​វត្ថុ​សំណាក​រក​វីរុស​កូ​វីដ​១៩​លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​អ្នក​ឆ្លង​កូ​វីដ​។​នេះ​បើ​យោង​លោក​វេជ្ជបណ្ឌិត​ឡេ​ច័ន្ទ​សង្វាត​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០២០​។​

​លោក​បាន​ថ្លែងថា​៖​លទ្ធផល​ពី​ការយក​វត្ថុ​សំណាក​លើក​ទី​១ ទៅ​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលមាន​៖​ថ្ងៃទី​១​គឺ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​លើ​អ្នក​សង្ស័យ​ចំនួន​២៩៣​នាក់​/​ស្រី​៩៧​នាក់​។​ថ្ងៃទី​៣០​ខែវិច្ឆិកា​នៅ​ថ្ងៃទី​២​លើ​អ្នក​សង្ស័យ​ចំនួន​៨០​នាក់​/​ស្រី​២០​នាក់​។​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​។​

​លោកឡេច័ន្ទសង្វាតបានបន្តថា៖”ហេតុនេះមន្ទីរសូមជម្រាបជូនដំណឹងដល់ទូទាំងខេត្តបន្ទាយមានជ័យ​ជ្រាបថា​៖​សូម​លោក​លោកស្រី​ដែល​បាន​យក​វត្ថុ​សំណាក​ទាំងអស់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃជា​បន្តទៀត”។​ចំពោះ​ការយក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​១៩លើក​ទី​២​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវធ្វើ​នៅ​ថ្ងៃទី​១២​ខែធ្នូឆ្នាំ​២០២០​ខាងមុខ​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *