ព័ត៌មានជាតិ

ពលរដ្ឋ​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់​ជនសង្ស័យ​ពីរ​នាក់​ប្រគល់ឱ្យ​សមត្ថកិច្ច​ករណី​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ​នៅត្រង់ចំណុច​ដី​វាល​ក្នុងភូមិ​ត្រពាំង​ល្វា​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០​។​


​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ទី​១​មានឈ្មោះ​តេង​បុ​ន្ធី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ម្តុំ​បុរី​សន្តិភាព​២​។​ជនសង្ស័យ​ទី​២​មានឈ្មោះ​ឆេង​លឹប​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ជិត​បុរី​សន្តិភាព​២​មាន​ស្រុកកំណើត​នៅ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​។​

  

ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ការ​ស៊ី​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ធ្វើ​សំណង់​រស់នៅ​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ជិះ​ម៉ូតូ​ម៉ាក​មី​អូរ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC.9079​ជិះ​ឌុប​គ្នា​២​នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕

pda

Leave a Reply

Your email address will not be published. Required fields are marked *