ព័ត៌មានជាតិ

ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​១​លាន​ដុល្លារ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

ភ្នំពេញ​៖ ដើម្បី​ចូលរួម​ការពារ​និង​ទប់ស្កាត់​ជំងឺ​រាតត្បាត ដ៏​កាច​សារ​ហាវ​កូ​វីដ​១៩​លោក​ឧកញ៉ា ឡេង​ណា​វ៉ា​ត់​ត្រា​ម្ចាស់​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា​និង​ជា​ម្ចាស់​ផលិតកម្ម​”​ឡេង​ណា​វ៉ា​ត់​ត្រា​”​បានប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ចំនួន​១​លាន​ដុល្លារ​ដើម្បី​សម្រាប់​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។​នេះ​បើ​យោងតាម ផេ​ក​ផ្លូវការ​របស់លោក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា បាន​post​នៅ​យប់​ទី​៧​ខែធ្នូ​ឆ្នាំ​២០២០​។​

​លោក​ឧកញ៉ា​បាន​លើកឡើងថា​៖”​ខ្ញុំបាទ​និង​ក្រុមគ្រួសារ​ត្រៀម​បរិច្ចាគ​ថវិកា​ជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន ចំនួន​១​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​សូមឱ្យ​ប្រទេស​យើង​ឆ្លង​ផុត​នៅ​ទុក្ខលំបាក​នេះ​”៕

 

pda

Leave a Reply

Your email address will not be published. Required fields are marked *