ព័ត៌មានជាតិ

អតីតយុទ្ធជនពលីចំនួន៨គ្រួសារទទួលបានអំណោយពីឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាយោធាខេត្តកំពង់ធំ

ខេត្តកំពង់ធំ  គ្រួសារអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលីចំនួន ៨គ្រួសារទទួលអំណោយរបស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងលោកជំទាវ តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការយោធាខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមន៍អតីតយុវជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ធ្នូម្សិលមិញដែលរស់នៅក្នុងភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំខណៈជួបការខ្វះខាត ក្នុងស្ថានភាពកូវីដ១៩ កំពុងរាតត្បាតនៅក្នុងសហគមន៍នៃព្រឹត្តការណ៍២៨វិច្ឆកាកន្លងទៅ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងការព្រួយបារម្ភពីជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្នុងស្ថានភាពការឆ្លងរីករាលដាលនូវជម្ងឺកូវីដ១៩  និងបានរៀបចំថវិកាជាតិ រួមទាំងថវិកាបងប្អូនសម្បុរសជន ដើម្បីទិញវ៉ាក់សាំង សម្រាប់ចាក់ឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីចៀសផុតពីមេរោគដ៏កាចសាហាវមួយនេះ 

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងការពារកុំឲ្យមានការធ្វេសប្រហែសឲ្យសោះ បើគ្មានការចូលរួមពីបងប្អូនទេ មេរោគដ៏កាចសាហាវនេះក៏ វាមិនអាចឆ្លងដល់បងប្អូនទាំងអស់គ្នា និងសាច់ញាតិជាទីស្រឡាញ់របស់យើងនោះឡើយ ខណៈជម្ងឺកូវីដ១៩នេះ វាកំពុងរាតត្បាតដល់សហគមន៍ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ គឺសុំឲ្យអ្នកពាក់ព័ន្ធ ឬអ្នកប៉ះពាល់ដោយប្រយ៉ោល សូមទៅពិនិត្យសុខភាព ឲ្យបានទាន់ពេលវេលា៕

pda

Leave a Reply

Your email address will not be published. Required fields are marked *