ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពុងចាម បានអញ្ជ;ញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។

ក្នុងកិច្ចនេះផងដែរ ដោយមានការចូលរួម សំណាក់ ឯកឧត្តម ជាអភិបាលរងខេត្តខេត្តកំពង់ចាម លោក នាយក រដ្ឋបាល សាលាខេត្ត  លោកប្រធានមន្ទីរ អប់រំ យុវជននិងកីឡាខេត្តកំពង់ចាម លោកប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ព្រមទាំង លោក ប្រធានមន្ទីរ សង្គមកិច្ច អតីយុទ្ធជន និងយុវនិតិសម្បទា រួមនិងមន្រ្តីពាក់ពន្ធ័ជា ច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា យោងសេចក្តីជូនដំណឹងលេខ ៨២ អយក សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកំណត់ សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សាតាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។

ឯកឧត្តមបន្តថា ដើម្បីធានានូវការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ តាមផែនការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តបានចាត់ឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រៀបចំផែនការសកម្មភាពដោយអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការរៀបចំ និងការប្រព្រឹត្តិទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលនីយមួយៗមានជាអាទិ៍ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងចូលរួមសហការអនុវត្តតាមការណែនាំនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក៕

pda

Leave a Reply

Your email address will not be published. Required fields are marked *