ព័ត៌មានជាតិ

ក្រុមការងារ​មន្ទីរ​ក​សិ​កម្ម​ខេត្តពោធិ៍សាត់​ចុះបង្ក្រាប​បទល្មើស​នេសាទ

ខេត្តពោធិសាត់​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​.​លីវ​សេង​ហ៊ីម​អភិបាលស្រុក​ក្រគរ​និង​មានការ​ចូលរួម​ពី​នាយរង​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​នាយផ្នែក​ក្រគរ​នាយ​សង្កាត់​កំពង់ហ្លួង​។​ការចុះ​បង្ក្រាប​បទល្មើស​ជលផល​ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​ព្រំប្រទល់​ពោធិ៍សាត់​និង​កំពង់ឆ្នាំង​តំបន់​កដប​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​២០២០​។​

 

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឡាយ​វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិ៍សាត់​។​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​ជា​លទ្ធផល​ធ្វើបាន​២​ករណី​និង​រុះរើ​បំផ្លាញចោល​វត្ថុតាង​រួមមាន របាំង​សាច់​អួន​ចំនួន​៣​ខ្សែ​ប្រវែង ៩០០ ម៉ែត្រ ក្បាល​បរ​ចំនួន​៣ គ្រឿង​របាំង​ស្បៃ​មុង​ចំនួន ៤​ខ្សែ​ប្រវែង​៨០០​ម៉ែត្រ​.​លូ​កង​ស្បៃ​មុង​ចំនួន​៤​មាត់​បង្គោល​ចំរឹង​ចំនួន​៣៥០​ដើម​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូលទៅក្នុង​ទន្លេ​វិញ​៕​

pda

Leave a Reply

Your email address will not be published. Required fields are marked *