ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជេរ​ថ្នាក់ដឹកនាំ

ខេត្ត​កែបៈ​សមត្ថកិច្ច​នគរបាល​ខេត្ត​កែប​នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០​នេះ​បាន​បញ្ជូន​ជនសង្ស័យ​ដែល​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ទៅ​តុលាការ​ខេត្តកំពត​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថាៈ​ការបញ្ជូន​ជនសង្ស័យ​ឈ្មោះ​ងិន​ស៊ុន​ទ្រី​អាយុ​២៥​ឆ្នាំទៅ​សាលាដំបូង​ខេត្តកំពត​នេះ​ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យមាន​ការរើសអើង​និង​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែង​អត្តសញ្ញាណ​បរិហារ​បង្កាច់​កេរ្តិ៍​។​

សូមបញ្ជាក់ថា​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០២០​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការបង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​ជាច្រើន​រូបនោះ​៕​

   

pda

Leave a Reply

Your email address will not be published. Required fields are marked *