បានឃើញសេចក្តីជូនដំណឹងលេខ១០៤០សជណ.កឆចុះថ្ងៃទី០៣ខែធ្នូឆ្នាំ២០២០របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី”ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។ ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ឯកឧត្តមរដ្ឋមន្រ្តីវេងសាខុនបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលានិងមានប្រសិទ្ធភាពស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ចដែលបានដាក់ចេញកន្លងមកហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះសមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។កិច្ចប្រជុំដ៏មានសារសំខាន់នេះក៏មានវត្តមានឯកឧត្តមតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម ឯកឧត្តមថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ដែលប្រតិបត្តិការលើវិស័យកសិកម្មនិងកសិឧស្សាហកម្មនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕
Related Articles
ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិនិងកំណើតកងយោពលខេមរភូមិន្ទ
កំពង់ឆ្នាំងៈរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧នៃទិវាបុណ្យឯករាជជាតិ៩វិឆ្ឆិកា១៩៥៣_៩វិឆ្ឆិកា២០២០និងទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រានៃអាណានិគមនិយមបារាំងកាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០។ ទិវានេះដោយវត្តមានលោកឡុងឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត,លោកឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោកស្រីឈឹមស្រីមុំនិងមានការនិមន្តចូលរួមពីព្រះមេគណ,មន្ត្រីព្រះសង្ឃ,និងចូលរួមពីលោកប្រធានសាលាដំបូងខេត្ត,លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ក្នុងនោះរួមមានមន្ត្រីមន្ទីរ,អង្គភាពជុំវិញខេត្តមន្ត្រីកងកម្លាំងប្រដាប់អាវុធ,លោកគ្រូ,អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនកុះករ។ លោក ឈួច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។ លោកឈួរច័ន្ទឌឿនក៏បានអំពាវនាវដល់សមាជិកសមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោធពលខេមរភូមិន្ទប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លាដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្សចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!
ខេត្តកណ្ដាល: ក្រុមហ៊ុនជីកនិងដឹកដីលក់ដែលត្រូវបានគេស្គាល់ច្បាស់ ថៅកែឈ្មោះថាវ ស្រៀង បានចាក់ដីរំលោភដីស្រែពលរដ្នយកធ្វើជាផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែជាង១ម៉ែត្រ លុះម្ចាស់ដីស្រែបានដាំបង្គោលរបងស្រាប់តែទៅប្ដឹងចៅហ្វាយស្រុកខ្សាច់កណ្ដាល អោយកម្លាំងមកដក់បង្គោលរបងដោយមិនស្តាប់ហេតុផល និងមានចិត្តលំអៀងស្ដាប់តែភាគីម្ខាង ធ្វើបែបនេះហាក់ដូចជាមើលងាយមន្រ្ដីថ្នាក់ក្រោមដែលគេខិតខំសម្របសម្រួល ធ្វើអោយមានការថ្នាំថ្នាក់ហើយបានពលរដ្នលើកឡើងថា លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង!។ ដើមហេតុ: ដំបូងឡើយ ម្ចាស់ដី ឈ្មោះ សុខ វណ្ណារ៉ា ទិញដីធ្វើស្រែយូហើយ បន្ទាប់មកឡានដឹកដីរបស់លោកលោក ថាវ ស្រៀង បានចាក់ដីធ្វើផ្លូវ រហូតដល់អាច៍ដីហូរចូលស្រែគាត់ ប្រវែងជាង១ម៉ែត្រ ហើយគាត់ក៏សម្រេចចិត្តដាំបង្គោល នៅថ្ងៃទី២៣ តុលា ឆ្នាំ២០២០។ ថ្ងៃទី២៦ តុលា ឆ្នាំ២០២០ នៅពេលកំពុងធ្វើរបង ខាងលោក ថាវ ស្រៀង ចុះទៅហាមឃាត់ជាងធ្វើរបង ហើយបានតេហៅខាងឃុំ បន្ទាប់មកខាងក្រុមប្រឹក្សាឃុំ ក៏ចុះទៅដែរ កំណត់យក៨ម៉ែត្រ ប៉ុន្តែលោកថាវ ស្រៀង មិនព្រម ព្រោះគាត់ថា ផ្លូវនេះប្រហែលជាង១២ម៉ែត្រ។ ថ្ងៃទី២៧ តុលា ឆ្នាំ២០២០ អង្គប្រជុំក្នុងសាលាឃុំ ដែលមាន ក្រុមប្រឹក្សាឃុំ៣នាក់ ស្មៀន១នាក់ លោកថាវ […]
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារ ពន្យាពេលសង ឬមិនយកការប្រាក់ ចំពោះកម្មករ ដែលត្រូវព្យួរការងារអំឡុងពេលនេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការស្នើដល់ មីក្រូហិរញ្ញវត្ថុ និងធនាគារ សុំឲ្យមានការលើកលែងពន្យាពេលសង ឬក៏មិនយកការប្រាក់ ចំពោះកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារក្នុងអំឡុងពេលនេះ។ សម្តេចក៏បានបញ្ជាក់ផងដែរថា កម្មករ-កម្មការិនីដែលទទួលរងផលប៉ះពាល់មានមិនដល់២ម៉ឺននាក់នោះទេ ហើយក្នុងចំណោមចំនួនមិនដល់២ម៉ឺននាក់នេះ យើងអាចថា៥០%ជាប់ធនាគារ ដោយសារតែគ្នាត្រូវខ្ចីលុយគេមុនធ្វើផ្ទះ ធ្វើនេះ ធ្វើនោះ៕