ខេត្តព្រះវិហារ៖ក្រោយពីមានការរិះគន់ពីមហាជនលើភាពអសកម្មរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ឥឡូវនេះលោកលោករីឡាយបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប។តែមហាជននៅតែងឿងឆ្ងល់ថារថយន្តដឹកបទល្មើសព្រៃឈើខ្លះនៅតែវិលកង់ដដែល។
គួរំលឹកថាលោករីឡាយនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនខេត្តព្រះវិហារត្រូវបានប្រជាពលរដ្ឋបានរិះគន់ថាបានបណ្តែតបណ្តោយឱ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើស្រេចតែអំពើចិត្ត។ប្រភពព័ត៌មានបានឱ្យដឹងថាៈជារៀងរាល់យប់គេតែងសង្កេតឃើញបទល្មើសព្រៃឈើមានការដឹកជញ្ជូនចេញពីស្រុកជ័យសែនឆ្ពោះទៅខេត្តកំពង់ធំ។ការដឹកជញ្ជូនឈើនេះបានឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើជ័យសែនដែលឈ្មួញហាក់គ្មានកោតក្រែងសមត្ថកិច្ច ឡើយ ។
ទាក់ទិនករណីឈ្មួញរកស៊ីដឹកជញ្ជួនឈើនេះគេហទំព័រយើងមិនទាន់បានការបញ្ជាក់ពីលោករីឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែនខេត្តព្រះវិហារនៅឡើយទេ។ក្រុមការងារគេហទំព័ររង់ចាំទទួល ការបកស្រាយ បំភ្លឺពីលោករីឡាយ ឬតំណាងអង្គភាពដើម្បីផ្សាយជូននាលេខក្រោយ ៕