សៀមរាប៖លោកកងគឹមហាក់អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិនិងជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិបានជួបគ្រោះថ្នាក់ចរាចរណ៍នៅជិតផ្លូវបំបែកស្រុកក្រឡាញ់ខេត្តសៀមរាបកាលពីព្រឹកព្រលឹមថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។
ប្រភពព័ត៌មានបានដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តធំបើកវ៉ាជែងគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្នបានប៉ះជាមួយម៉ូតូរួចក៏ជ្រុលមកបុកជាមួយរថយន្តលោកកងគឹមហាក់តែម្ដង។ក្រោយកើតហេតុជនបង្កបើករថយន្តធំបានរត់គេចខ្លួនបាត់ពេលនេះរថយន្តសង្គ្រោះបន្ទាន់កំពុងដឹកអ្នករងរបួសទៅមន្ទីរពេទ្យ។
ប្រភពដដែលបានបញ្ជាក់ថានៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះលោកកងគឹមហាក់បានរងរបួលស្រាលតែមានម្នាក់រងរបួសធ្ងន់ដោយក្នុងរថយន្តជិះគ្នា៥នាក់ក្នុងដំណើរចុះបំពេញបេសកម្មការងារនៅស្រុកស្រីស្នំខេត្តសៀមរាប៕