ព្រះសីហនុ៖កាលពីរសៀលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២០អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅព្រមានជាលើកទី១ឱ្យផ្អាកសកម្មភាពជាបណ្តោះអាសន្នដោយមិនទាន់ដកហូតយកនៅឡើយទេចំពោះទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយនេះ។ទីតាំងល្បែងហ្គេមនោះនៅមុខផ្សារឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
លោកសុំឃនតំណាងលោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានឱ្យដឹងថា៖ជំហ៊ានទី១ដោយមិនទាន់ដកហូតសម្ភារទូហ្គេមបាញ់ត្រីខុសច្បាប់នោះនៅឡោះយទេ។បើសិនជាទីតាំងនេះនៅតែបន្តបើកដោយមិនមានច្បាប់នឹងធ្វើខុសពីការណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះអាជ្ញាធរនឹងចុះទៅជាលើកទី២ដកហូតសម្ភារទូហ្គែមបាញ់ត្រីនេះតែម្ដង៕