ព័ត៌មានជាតិ

ចាប់​រថយន្ត​ធំ​មួយគ្រឿង​បន្លំ​ដឹកឈើ​ថ្មី​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ​

ខេត្តព្រះវិហារ​៖​កាលពី​យប់​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០២០​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ឃាត់​រថយន្ត​ធំ​ប្រភេទ​វ៉េ​អង​១​គ្រឿង​ពាក់​ផ្លាកលេខ​កំពង​ចាម​3A.3927​បន្លំ​ដឹកឈើ​ថ្មី​និង​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ​ចេញពី​តំបន់​អូរ​ជុ​ញ​ក្នុង​ទឹកដី​នៃ​ស្រុក​ជាំ​ក្សាន្ត​បម្រុង​ឆ្ពោះទៅ​លក់​បន្ត​នៅឯ​ខេត្តតាកែវ​។​


​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​៖​រថយន្ត​ដឹកឈើ​នេះ​មកដល់​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​/​ខេត្តព្រះវិហារ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឃាត់ទុក​។​ក្រោយ​សមត្ថកិច្ច​ឃាត់​រថយន្ត​ធំ​ដឹកឈើ​នេះ​ភ្លាម​ក៏មាន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​ឈើ​ក៏​ជា​ម្ចាស់​រថយន្ត​ដែរនោះ​បាន​អះអាងថា​ជា​ឈើ​ផ្ទះ​ចាស់​ហើយ​ថែមទាំង​មាន​អាជ្ញាធរ​ភូមិ​,​ឃុំ​ជាពិសេស​លោក​វុ​ធ​តា​រ៉ា​អភិបាលរង​ស្រុក​ជាំ​ក្សាន្ត​ជា​អ្នក​ស៊ី​ញ៉េ​ប្រថាប់ត្រា​ឱ្យ​ពួកគាត់​ទៀតផង​។​

 

​មន្ត្រី​ដដែល​បាន​បន្តថា​៖​តែ​កា​អះអាង​របស់​ក្រុម​ឈ្មួញ​នេះ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ម្ចាស់​រថយន្ត​ដឹកឈើ​នេះ​បើក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ដើម្បី​រើ​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ត្រួតពិនិត្យ​។​


​លោក​វង់​ពិសិដ្ឋ​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២០​ថា​៖​ចំនួន​ឈើ​ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ​គឺ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​បំពេញ​សំណុំរឿង​ទៅ​ថ្នាក់លើ​អស់ហើយ​គឺ​តម្រូវឱ្យ​ម្ចាស់​រថយន្ត​បង់​ផាកពិន័យ​អន្តរកាល​ទៅតាម​នៃ​ច្បាប់រដ្ឋបាល​ព្រៃឈើ​។​លោក​បាន​បន្តថា​មិនទាន់​បានដឹង​ពី​ចំនួន​ឈើ​ទាំងអស់​ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ​មាន​ថ្មី​ឬក៏​ចាស់​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​៕​​

 

pda

Leave a Reply

Your email address will not be published. Required fields are marked *