ព័ត៌មានជាតិ

ឯកឧត្ដម ឈួរ ច័ន្ទឌឿន ចុះពិនិត្យច្រាំងទន្លេ និងផែដឹកជញ្ជូនថ្មីនៅតំបន់ចុងកោះដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរថែមទៀត

ខេត្តកំពង់ឆ្នាំង ៖ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យច្រាំងទន្លេ និងផែដឹកជញ្ជូនថ្មី នៅតំបន់ចុងកោះ ដើម្បីពិនិត្យ កែលម្អសោភ័ណភាពឱ្យកាន់តែល្អប្រសើរថែមទៀត ត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានចាត់ឱ្យជំនាញពាក់ព័ន្ធ រៀបចំកែលម្អចិញ្ចើមផ្លូវ រៀបចំខឿន របងចែកផ្លូវ និងផែ ប្រព័ន្ធរំដោះទឹកពីលើផ្លូវ រៀបចំខ្លោងទ្វារផែ រៀបចំបង្គោលភ្លើងបំភ្លឺសងខាងផ្លូវ រៀបចំពង្រីកផ្លូវឱ្យធំទូលាយ និងការងារមួយចំនួនទៀត៕

pda

Leave a Reply

Your email address will not be published. Required fields are marked *