ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២១លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបើកកិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប្រចាំខែមករាឆ្នាំ២០២១និងទិសដៅការងារសម្រាប់ខែកុម្ភៈឆ្នាំ២០២១ក្រោយពេលស្ថានភាពជំងឺកូវីដ១៩មានការធូរស្រាល។
លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរជូនមន្ត្រីឆ្នើមប្រចាំខែធ្នូនិងប្រចាំឆ្នាំ២០២០។ក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូបនិងអនុប្រធានការិយាល័យមួយរូបព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មី។
លោកប្រធានមន្ទីរបានលើកទឹកចិត្តនិងដាស់តឿនក្រើនរំលឹកដល់មន្ត្រីគ្រប់រូបបន្ដខិតខំយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ចដែលបានប្រគល់ជូន។ជាមួយនោះអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើនដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤គឺឆន្ទៈម្ចាស់ការ,ភក្ដីភាពមនសិកា,វិជ្ជាជីវៈនិងវប្បធម៌សេវាសាធារណៈ៕