ខេត្តពោធិ៍សាត់៖កម្លាំងកងរាជអាវុធហត្ថខេត្តកាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២១បានចុះចាប់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់ដ៏ធំមួយនៅភូមិបំណក់ឃុំឈើតុំស្រុកក្រគខេត្តពោធិសាត់ដោយរឹបអូសឧបករណ៍ពាក់ព័ន្ធនិងវត្ថុតាងជាច្រើន។
សមត្ថកិច្ចក្នុងការចុះបង្ក្រាបបានឱ្យដឹងថា៖ជាលទ្ធផលកម្លាំងបានដកហូតឈើមូល១៣កំណាត់,ឈើអារចម្រុះ៩០សន្លឹក,ផ្លែរណាចំនួន៦ខ្សែ,ម៉ាស៊ីនម៉ាកនីសាន់៣០សេស១គ្រឿង,ម៉ូទ័របូមទឹក២គ្រឿង,កង់យោងម៉ាស៊ីន២គ្រឿង,អាគុយចំនួន២គ្រឿង,ជើងម៉ែត្រ១គ្រឿងនិងកៅឡាក់១កំប្លេ។ចំណែកក្រុមជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់តែកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
សមត្ថកិច្ចបានបន្តថា៖រាល់វត្ថុតាងទាំងអស់ទាំងនោះបានប្រគល់ទៅមន្រ្តីដែនជម្រកសត្វព្រៃឈើតុំយករក្សាទុករង់ចាំបន្តនីតិវិធី៕