ព័ត៌មានជាតិ

ក្មេងទំនើង២ក្រុមដេញកាប់គ្នាតាមដងផ្លូវត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពេជ្រាដាឃាត់ខ្លួន

ខេត្តមណ្ឌលគិរី ៖ លោកវរសេនីឯក តាក់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានចាប់ក្រុមក្មេងទំនើងពីរក្រុម មួយក្រុមទៅពីឃុំប៊ូស្រាជិះមូតូ០៣គ្រឿង និងមួយក្រុមទៀតនៅឃុំក្រង់តេះ ជិះម៉ូតូដេញកាប់នៅតាមផ្លូវក្បែររោងការបណ្ដាលឲ្យរងរបួសចំនួន០៤នាក់ ខាងក្រង់តេះ០២នាក់ និងប៊ូស្រា០២នាក់។ ករណីនេះកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

បើតាមប្រភពបានឲ្យដឹងថា អ្នករបួសទាំងនោះរួមាន ៖ ១/ឈ្មោះ ច្រាញ់ ញឹងភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅឃុំក្រង់តេះរងរបួសត្រូវចំក្បាលខាងឆ្វេង, ២/ ឈ្មោះពេជ្យ ភារ៉ាភេទប្រុសអាយុ២៧ឆ្នាំជនជាតិភ្នងរងរបួសលើចិញ្ចើមខាងស្ដាំនៅឃុំក្រង់តេះ, ៣/ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ឆ្នាំជានជាតិភ្នងររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា និង៤/ឈ្មោះ ង៉ន ចិ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិភ្នងរងរបួសពកថ្ងាសទាំងសងខាងនៅឃុំប៊ូស្រា។ ប្រភពបញ្ជាក់ថា មូលហេតុបណ្ដាលមកពីក្រុមទាំងពីរមានគំនំគ្នាពីមុនមក។ ជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រង់តេះនឹងមណ្ឌលសុខភាពប៊ូស្រា។

ដោយឡែកបក្សពួកវាចំនួន០២នាក់ត្រូវបានឃាត់ខ្លួនមាន ៖ ១/ ឈ្មោះប៊ុនថាន់ ស្មាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា។ ២/ ឈ្មោះ តាវិន យ៉េត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា។ វត្ថុតាងដកហូតបានរួមមាន ៖ ម៉ូតូ០២គ្រឿង និងដាវ០១ដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

pda

Leave a Reply

Your email address will not be published. Required fields are marked *