ខេត្តក្រចេះ ៖ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល សូមគោរពផ្ញើសារលិខិតគោរពជូនពរចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៦ឆ្នាំ ឈានចូល ៧៧ឆ្នាំ៕
Related Articles
ឈ្មួញមួយក្រុមដឹកឈើចេញពីតំបន់ព្រៃឡង់តដៃពេលសមត្ថកិច្ចចុះទៅបង្ក្រាប
ក្រចេះ៖រថយន្តសាំយ៉ុងច្នៃដឹកឈើប្រភេទគ្រឿងផ្ទះប្រមាណជាង២០ម៉ែត្រគូបចេញពីតំបន់ព្រៃឡង់ឆ្លងតាមខេត្តក្រចេះឆ្ពោះទៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំត្រូវសមត្ថកិច្ចចុះទៅបង្ក្រាប។ប៉ុន្តែបែរជាឈ្មួញខាងលើនាំគ្នាតតាំងប្រឆាំងទៅលើសមត្ថកិច្ចវិញ។ករណីនេះបានកើតឡើងនៅថ្ងៃទី៥ខែមករាឆ្នាំ២០២១។ ប្រភពព័ត៌មានបានឱ្យដឹងថា៖ឈ្មួញមួយក្រុមដឹកឈើគ្មានច្បាប់ចេញពីតំបន់ព្រៃឡង់ក្នុងស្រុកសំបូរឆ្លងកាត់ស្រុកព្រែកប្រសព្វខេត្តក្រចេះបន្តឆ្លងកាត់ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំដើម្បីទៅលក់នៅទីផ្សារគោលដៅ។ អ្នកសារព័ត៌មានមួយក្រុមបានចុះទៅផ្ដិតរូបភាពនៅភូមិសាស្ត្រក្នុងខេត្តត្បូងឃ្មុំនិងបានរាយការណ៍ជូនសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅបង្ក្រាបរថយន្តច្នៃដឹកឈើទាំងពីរគ្រឿងនោះ។ក៏ប៉ុន្តែឈ្មួញលើកគ្នាជាច្រើននាក់មកជេរប្រមាថគំរាមទៅលើសមត្ថកិច្ច។ឃើញស្ថានភាពមិនស្រួលសមត្ថកិច្ចនិងអ្នកសារព័ត៌មានក៏បានដកថយទៅវិញ។ ប្រភពរាយការណ៍បានឱ្យដឹងទៀតថា៖ឈ្មួញមួយក្រុមទាំងនោះបានប្រើអំណាចអ្នកធំនៅក្នុងខេត្តត្បូងឃ្មុំមកជេរប្រមាថគំរាមដោយពាក្យសំដីបន្លាចសមត្ថកិច្ចពេលចុះទៅបង្ក្រាបរថយន្តដឹកឈើខុសច្បាប់៕
ប្រមុខរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ប្រទេសនានាកុំឱ្យយកបញ្ហាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ធ្វើជារបៀបវារៈភូមិសាស្ដ្រនយោបាយរបស់ខ្លួន
ថ្លែងសុន្ទរកថាតាមរយៈវីដេអូសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែននៅព្រឹកថ្ងៃសុក្រនេះនៅក្នុងសម័យប្រជុំពិសេសលើកទី៣១របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី«ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» ។ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះសម្តេចហ៊ុន សែន បានអំពាវនាវដល់ប្រទេសនានាកុំឱ្យយកបញ្ហានេះធ្វើជារបៀបវារៈភូមិសាស្ដ្រនយោបាយរបស់ខ្លួន។«កម្ពុជាយល់ឃើញថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្រ្តនយោបាយរបស់ខ្លួនឡើយ»។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់សម័យប្រជុំពិសេសលើកទី៣១ របស់អង្គការសហប្រជាជាតិ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈនិងបរិហារប្រទេសនោះលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ។ ផ្ទុយមកវិញ សម្តេចបញ្ជាក់ថា គឺសាមគ្គីភាព និង ឯកភាពគ្នាក្នុងតំបន់ និងជាសាកលឯណោះទេ ដែលជាធាតុសកម្មមិនអាចខ្វះបាននៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។សម្តេចហ៊ុនសែនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺទាមទារនូវការសម្រេចចិត្តរួមគ្នាប្រកបដោយភាពហ្មត់ចត់ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិគោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ហើយយកអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកជាស្នូល។ សម្តេចក៏បានឆ្លៀតឱកាសនេះបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញ គឺជាទំនិញសាធារណៈនិងមានចរិតសកល ដែលនឹងត្រូវបានផ្គត់ផ្គង់និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅដល់គ្រប់ប្រទេសទាំងអស់ ជាពិសេសចំពោះប្រទេសដែលងាយរងគ្រោះ៕
ឯកឧត្តម សាយ សំអាល់ ទទួលជួបឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត ស៊ុយអែត
ភ្នំពេញ : ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិ ស្ថាន នៅថ្ងៃ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។ ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអែត ប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅ បណ្តាប្រទេសផ្សេងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអែត ។ ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិ […]