ព័ត៌មានជាតិ

កម្លាំងជំនាញកម្ទេចចោលបង្គាក្លាស្សេមានចាក់បញ្ចូលចាហ៊ួយជាង៦តោន

ភ្នំពេញ៖កម្លាំងជំនាញនៃអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ “ក.ប.ប”ដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២១បានកម្ទេចចោលបង្គាក្លាស្សេមានចាក់បញ្ចូលចាហ៊ួយជាង៦តោន។

មន្ត្រីជំនាញបានឱ្យដឹងថា៖អគ្គនាយកដ្ឋាន ក.ប.ប. និងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានដុតកម្ទេចបង្គាក្លាស្សេ ចំនួន ៣០៧ កេស ទម្ងន់ប្រហែលជាង៦តោន នៅទីលានចាក់សំរាម ស្ថិតនៅក្នុងខណ្ឌដង្កោ ។ ចំណែកមធ្យោបាយដឹកជញ្ជូនទំនិញល្មើស ត្រូវបានរក្សាទុកនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ថា នៅរំលងអាធ្រាត្រ ចូលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានបង្ក្រាបការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។

មន្ត្រីដដែលបានបន្តថា៖កម្លាំងបានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រ២គ្រឿង។ រថយន្ត១គ្រឿងចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្ត១គ្រឿងទៀត ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក ។ភ្លាមៗនោះមន្ត្រីជំនាញ បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុកក្នុងរថយន្តទាំង ២គ្រឿងនេះនឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន៕

  

pda

Leave a Reply

Your email address will not be published. Required fields are marked *