ព័ត៌មានជាតិ

ឃាត់រថយន្តដឹកមាន់រស់រាប់ពាន់ក្បាលនាំចូលពីប្រទេសថៃ

ស្ទឹងត្រែង៖សមត្ថកិច្ចបានឃាត់រថយន្តធុនធំមួយគ្រឿងដែលដឹកមាន់រស់នាំចូលពីប្រទេសថៃនៅលើកំណាត់ផ្លូវជាតិលេខ ៩ត្រង់ក្បែរផ្លូវបំបែកគីឡូ ៤ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងកាលពី យប់ថ្ងៃទី៨ខែកុម្ភៈឆ្នាំ ២០២១។

លោកស៊ុនសំណាងតំណាងចែកចាយផ្នែកលក់ឱ្យក្រុមហ៊ុនដឹកជញ្ជូនមាន់លក់ពីប្រទេសថៃមកកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈថាក្រុមហ៊ុនរបស់លោកមានអាជ្ញាបណ្ណត្រឹមត្រូវនាំចូលមាន់រស់ពីថៃតាមច្រកខេត្តបន្ទាយមានជ័យ។

យកមកចែកចាយតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជានិងមានការត្រួតពិនិត្យ ដោយជំនាញបសុពេទ្យ។ជាមួយនោះមានឈ្មួញរកស៊ីដឹកមាន់លក់ឈ្មោះសឿនបានលួចបន្លំដឹកមាន់នាំចូលពីថៃតាមខេត្តបន្ទាយមានជ័យដូចគ្នាមកចែកចាយលក់បន្ត។

លោកសំណាងបានប្រាប់ឱ្យដឹងទៀតថាឈ្មួញដែលលួចនាំចូលពីប្រទេសថៃបានយកមាន់លក់ចែកចាយឱ្យម៉ូយតាមបណ្ដាខេត្តមិនមានការត្រួតពិនិត្យត្រឹមត្រូវពីផ្នែកបសុពេទ្យទេមិនតែប៉ុណ្ណោះថែមទាំងលក់ក្នុងតម្លៃទាបជាងទីផ្សារក្រុមហ៊ុនទៀត។

ក្រោយពីខាងក្រុមហ៊ុនរកឃើញថាឈ្មួញឈ្មោះសឿនបានដណ្ដើមទីផ្សារនិងលក់ក្នុងតម្លៃថោកក្នុងការនាំចូលមាន់រស់ពីប្រទេសថៃមកក៏ធ្លាប់បានបង្ក្រាបម្ដងរួចមកហើយនៅលើទឹកដីខេត្តកំពង់ចាម។តែក្រោយមកមិនរាងចាលទេឈ្មួញម្នាក់នេះបានគេចចេញពីខាងខេត្តកំពង់ចាមហើយនាំមាន់ចូលពីថៃមកចែកចាយឆ្លងកាត់ខេត្តព្រះវិហារស្ទឹងត្រែងអស់រយៈពេលយ៉ាងយូរ។

ឥឡូវនេះខាងក្រុមហ៊ុនរកឃើញថាឈ្មួញឈ្មោះសឿនបានរកស៊ីជាយូរមកហើយតាមខេត្តព្រះវិហារស្ទឹងត្រែងទើបតែបង្ក្រាបបានបញ្ជូនទៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងរង់ចាំប្រគល់ទៅឱ្យជំនាញបសុពេទ្យតាមនីតិវិធីជា៕

pda

Leave a Reply

Your email address will not be published. Required fields are marked *