ព្រះវិហារ៖រហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលបើកគោយន្តបុកប៉ងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នៅឡើយទេ។មន្ត្រីឧទ្យានុរក្សនោះប្រចាំការនៅទីស្នាក់ការពើកដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរបានធ្លាក់ខ្លួនពិការតាំងពីខែកក្កដាឆ្នាំ២០២០កន្លងទៅ។
លោកមាសញឹមប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានដាក់ពាក្យបណ្តឹងទៅតុលាការលើជនឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដែលប៉ងធ្វើឃាតមន្ត្រីរបស់លោកនៅម្តុំដែនជម្រកសត្វព្រៃព្រៃឡង់បឹងពែរ។
ក្នុងខ្លឹមសានៃពាក្យបណ្តឹងលេខ០១៦/20បណដពឡ.បព.ចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នោះបានបញ្ជាក់ថា៖កាលពីនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០កន្លងទៅកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំកាទីស្នាក់ការពើកចំនួន២នាក់។ក្នុងនោះមានឈ្មោះឈុនបូរិននិងឈ្មោះអ៊ូលាងអ៊ាន់បានចុះល្បាតព្រៃនៅស្រែអណ្តូងជ្រៃU.T.M.០៥.៣៣៧៥៥_14.80.16.30.ស្ថិតក្នុងឃុំរៀបរយស្រុងរវៀងខេត្តព្រះវិហារ។
លោកប្រធានបានបន្តថា៖កម្លាំងក៏បានជួបជនសង្ស័យម្នាក់ដែលគេស្គាល់ឈ្មោះធុនម៉ុលបើកគោយន្តកន្ត្រៃដឹករណាយន្ត១គ្រឿងចេញពីក្នុងព្រៃតំបន់ដែនកាពារពេលនោះមន្ត្រីឩទ្យានុរក្សក៏បានហៅម្ចាស់គោយន្តដែលជាជនសង្ស័យឱ្យឈប់ដើម្បីសួរនាំតែម្ចាស់គោយន្តនោះមិនឈប់តែបែជាបង្កើនល្បឿនបន្ថែមទៅមុខទៀត។
ភ្លាមនោះជនសង្ស័យបានបើកគោយន្តតម្រង់សំដៅបំបុកទៅលើលោកឈួនបុរិនទាំងកម្រោលបំណងសម្លាប់មន្ត្រីឧទ្យានុរក្សម្នាក់នោះតែចៃដន្យមន្ត្រីរងគ្រោះគេចមិនផុតត្រូវគោយន្តជនសង្ស័យបុកត្រូវជើងរបស់លោកខាងស្តាំបណ្តាលឱ្យបាក់ធ្លាក់ខ្លួនពិការអស់១ជីវិត។
បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យបានរត់ចូលព្រៃរហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕